សម័យអង្គរ
១. ព្រះបាទសូរ្យវរ្ម័នទី២(១១១៣ដល់១១៥០)
- ទ្រង់ជាក្សត្រ ស្ដេចសឹក អង់អាច ក្លាហានក្នុងការធើ្វសង្គ្រៀមជឿលើសាសនាព្រាហ្ម៍គតិវិស្ណុ។
– ទ្រង់បានកសាងប្រាសាទជាច្រើនដូចជា ប្រាសាទភ្នំជីសូរ ភ្នំសណ្តក ព្រះវិហារ អង្គរវត្ត បន្ទាយសម្រែ ហើយក៏បានបង្រួបបង្រួមជាតិ ដោយសារតែខែ្មរបែកបាក់ជាពីរ។
ពង្រីងចំណងមិត្តភាពជាមួយចិន ដោយបញ្ចូនរាជទូតនៅប្រទេសចិន២ដងលើកទី១ឆ្នាំ ១១៦ លើកទី២ឆ្នាំ ១២០។
២. ព្រះបាទជ័យវរ្ម័នទី៧(១១៨១ ដល់ ១២១៨)
– ទ្រង់ជាក្សត្រស្ដេចសឹក អង់អាច មហាក្សត្រកំពូល ស្ដេចស្ថាបនិក សេ្ដចពុទ្ធសាសនិកដ៏ឆើ្នម ក្លាហានក្នុងការធើ្វសង្គ្រៀមខាងផ្លូវទឹក ជឿលើសាសនាព្រះពុទ្ធ មានសន្ដានចិត្តបុណ្យ គោរពមាតាបិតា មេត្តាករុណា ប្រកាន់តឹងរឹងមុះមុត សន្ដោសអធ្យាស្រ័យ និងព្រះអង្គមានចិត្តស្រលាញ់។
– ទ្រង់បានកសាងសាលារៀន មន្ទីរពេទ្យ វត្តអារាម និងប្រាសាទជាច្រើនដូចជា ប្រាសាទបាយ័នឧន្ទិសចំពោះពុទ្ធសាសនាមហាយាន ប្រាសាទតាព្រហ្ម ឧន្ទិសដល់ព្រះមាតា ឯប្រាសាទព្រះខ័នថ្វាយដល់ព្រះបិតា ប្រាសាទបន្ទាយក្ដី ប្រាសាទវត្តនគរ(កំពង់ចាម)បន្ទាយឆ្មា(បន្ទាយមានជ័យ)និងប្រាសាទជាច្រើនទៀតដែលសព្វថៃ្ងនៅប្រទេសថៃ បានកសាងសំណង់និងកសាងថ្នល់ខ្វាត់ខ្វែងជាច្រើន ស្ពានធំៗសាលាសំណាក់ហើយស្នាដៃដែលធំជាងគេនោះគឺបានធើ្វអោយប្រទេសខែ្មរឡើងដល់កំពូល់់និងបានរំដោះប្រទេសកម្ពុជាពីពួកចាមវិញ ហើយទ្រង់ក៏បានកសាងកំពែងថ្មហ៊ុមព័ទ្ធអង្គរធំផងដែរ។
៣. ខែ្មរបានស្រុតចុះបន្ទាប់ពីព្រះបាទជ័យវរ្ម័នទី៧ បានសោយទិវង្គតទៅពីព្រោះមានកត្តា ជាច្រើនដូចជា
- កត្តាគិតតែកសាងប្រាសាទដែលមិនគិតពីការពង្រឹងកសិកម្ម
- កត្តាសាសនា
- កត្តាទឹកដី
- កត្តាច្បាប់ទំលាប់
- កត្តារស់នៅ
- កត្តាភ្លេចខ្លួន
- ការឈ្លក់វងេ្វង
- ទំនាស់រាជវង្ស
- គ្មានច្បាប់ទំលាប់ក្នុងការសោយរាជ្យ