លិខិតស្នើរសុំច្បាប់ឈប់_សាមឌី

ព្រះរាជាណាចក្រកម្ពុជា

ជាតិ​ សាសនា ព្រះមហាក្សត្រ

ពាក្យសុំច្បាប់ឈប់សម្រាក

នាងខ្ញុំឈ្មោះ សេក សាមឌី ជាសិស្សានុសិស្សនៃសាលាអន្តរជាតិឡៃហ្គ័រ។

សូមគោរពជូន

លោកគ្រូ អក្សរសាស្រ្តខ្មែរ

កម្មវត្ថុ ៖ សំណើសុំច្បាប់​ឈប់សម្រាកពីការសិក្សាចំនួន៣ថ្ងៃដោយគិតចាប់ពីថ្ងៃទី០៩ ខែ តុលា ឆ្នាំ ២០១៦ ​​ ​​ទៅដល់ថ្ងៃទី១១ ខែ តុលា ឆ្នាំ ២០១៦ នៃការឈប់សម្រាកព្យាបាលជំងឺ។

តបតាមកម្មវត្ថុខាងលើ នាងខ្ងុំសូមជម្រាបជូន លោកគ្រូ មេត្តាជ្រាបថា នាងខ្ងុំនឹងត្រូវសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យរយៈពេល៣ថ្ងៃ។

អាស្រ័យហេតុនេះ សូមលោកគ្រូ មេត្តាអនុញ្ញាតច្បាប់ឧ៌្យនាងខ្ងុំបានឈប់សម្រាកពីការសិក្សាចំនួន៣ថ្ងៃដោយគិតចាប់ពីថ្ងៃទី០៩ ខែ តុលា ឆ្នាំ ២០១៦ ​​ទៅដល់ថ្ងៃទី១១ ខែ តុលា ឆ្នាំ ២០១៦ ដោយក្ដីអនុគ្រោះ។

សូមលោកគ្រូមេត្តាទទួលនូវសេចក្ដីគោរពដ៏ខ្ពង់ខ្ពស់អំពីនាងខ្ងុំ។

​​​​​​​​​​​​​​​​​​​​​​​​​​​                                                                                                  ធ្វើនៅភ្នំពេញថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៦
​                                                                                                           ហត្ថលេខា និងឈ្មោះសាមីខ្លួន

សេក សាមឌី