ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
ពាក្យសុំច្បាប់ឈប់សម្រាក
នាងខ្ញុំឈ្មោះ សេក សាមឌី ជាសិស្សានុសិស្សនៃសាលាអន្តរជាតិឡៃហ្គ័រ។
សូមគោរពជូន
លោកគ្រូ អក្សរសាស្រ្តខ្មែរ
កម្មវត្ថុ ៖ សំណើសុំច្បាប់ឈប់សម្រាកពីការសិក្សាចំនួន៣ថ្ងៃដោយគិតចាប់ពីថ្ងៃទី០៩ ខែ តុលា ឆ្នាំ ២០១៦ ទៅដល់ថ្ងៃទី១១ ខែ តុលា ឆ្នាំ ២០១៦ នៃការឈប់សម្រាកព្យាបាលជំងឺ។
តបតាមកម្មវត្ថុខាងលើ នាងខ្ងុំសូមជម្រាបជូន លោកគ្រូ មេត្តាជ្រាបថា នាងខ្ងុំនឹងត្រូវសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យរយៈពេល៣ថ្ងៃ។
អាស្រ័យហេតុនេះ សូមលោកគ្រូ មេត្តាអនុញ្ញាតច្បាប់ឧ៌្យនាងខ្ងុំបានឈប់សម្រាកពីការសិក្សាចំនួន៣ថ្ងៃដោយគិតចាប់ពីថ្ងៃទី០៩ ខែ តុលា ឆ្នាំ ២០១៦ ទៅដល់ថ្ងៃទី១១ ខែ តុលា ឆ្នាំ ២០១៦ ដោយក្ដីអនុគ្រោះ។
សូមលោកគ្រូមេត្តាទទួលនូវសេចក្ដីគោរពដ៏ខ្ពង់ខ្ពស់អំពីនាងខ្ងុំ។
ធ្វើនៅភ្នំពេញថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៦
ហត្ថលេខា និងឈ្មោះសាមីខ្លួន
សេក សាមឌី